ការផ្គត់ផ្គង់សម្ភារៈបៃតង

ការសិក្សាវាយតម្លៃលើProduct compliance

ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង BEE ផ្តល់ជូនលោកអ្នកនូវសេវាកម្មវាយតម្លៃគុណភាពផលិតផល ដើម្បីប្រាកដថាផលិតផលរបស់លោកអ្នកបំពេញគ្រប់លក្ខខណ្ឌតម្រូវរបស់ប្រព័ន្ធវិញ្ញាបនបត្រអគារបៃតង ដែលមានដូចជា LEED WELL RESET និងLiving Building Challenge ។

ការគ្រប់គ្រងសម្ភារៈតាម Cloud

ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសម្ភារៈដែលមានក្នុងអគារ ជាផ្នែកមួយដ៏សំខាន់ក្នុងការសាងសង់អគារដែលមាននិរន្តរភាព។ ការប្រើប្រាស់សម្ភារៈកែច្នៃដែលមានអាយុកាលវែង និងប៉ះពាល់តិច ជួយការពារដល់ធនធានធម្មជាតិ និងជួយអោយគម្រោងអតិថិជនដល់សម្រេចគោលដៅនិរន្តរភាព។ BEE មានជំនាញក្នុងការស្វែងរកសម្ភារៈដែលមាននិរន្តរភាព តាមរយៈកម្មវិធី Origin ដែលជាឃ្លាំងផ្ទុកបណ្តុំទិន្នន័យសម្ភារៈដែលមានលក្ខណៈជា Cloud។

Origin ជាអ្វី?

Origin ជាឃ្លាំងផ្ទុកបណ្តុំទិន្នន័យសម្ភារៈមានជាលក្ខណៈជាសកល ផ្សារភ្ជាប់គ្នា និងទូលំទូលាយ ដែលជួយនាំទិន្នន័យពីសវនករ និងទិន្នន័យអ្នកផ្គត់ផ្គង់ ទៅក្នុងកម្មវិធី AEC អាចទាញយកមកទុកប្រើប្រាស់ជាសាធារណៈ និងឯកជន។ តាមរយៈការស្គាល់ពីសម្ភារៈអគារបៃតង និងគ្រឿងតុបតែងអគារ កាន់តែច្រើនក្នុង Origin នឹងជួយអោយអតិថិជនកាន់តែស្គាល់ពីសេចក្តីតម្រូវនៃវិញ្ញាបនប័ត្រ LEED ។ Origin ជួយក្រុមការងារអោយចេះស្វែងរកព័ត៌មានសម្ភារៈ ដែលអនុលោមតាមវិញ្ញាបនប័ត្រ និងកម្រិតទំហំ តាមអនឡាញ។

សេវាកម្មប្រឹក្សាយោបល់ផ្នែកផលិតផល

ប្រសិនបើលោកអ្នកកំពុងមានមានបំណងចង់ទទួលបានវិញ្ញាបនប័ត្រអគារបៃតង ឬបង្កើតគោលដៅសុខភាព និងសុខុមាលភាព BEE អាចជួយជ្រើសរើស និងចាត់ចែងគ្រឿងបង្គុំផ្នែកខាងក្រៅ ការតុបតែងលម្អផ្នែកខាងក្នុងអគារ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក ប្រព័ន្ធផ្គត់ផ្គង់ថាមពលសម្រាប់គម្រោងថ្មីរបស់លោកអ្នក។

  • ការវិភាគលើការប្រើប្រាស់សម្ភារៈក្នុងគម្រោង ជួយបង្កើននូវដំណើរការសន្សំសំចៃ ប្រើប្រាស់ថវិកាចំគោលដៅ និងបង្កើននូវស្តង់ដារនិរន្តរភាព។
  • Material evaluation through record of IAQ data and real-time on-site monitoring (applicable for RESET certification).
  • Due diligence on manufacturing facilities & quality control checks on individual products.

សេវាកម្មរៀបចំការដេញថ្លៃ និងការផ្គត់ផ្គង់សម្ភារៈ

ដោយផ្អែកលើតម្រូវការរបស់ក្រុមការងារ BEE អាចជួយក្រុមការងារអោយចេះរៀបចំឯកសារបញ្ជាទិញសម្ភារៈ និងការបញ្ជាទិញសម្ភារៈសំណង់ ក៏ដូចជាស្គាល់ពីការណែនាំរបស់ប្រព័ន្ធទទួលស្គាល់អគារបៃតង។ ក្នុងដំណើរការបញ្ជាទិញសម្ភារៈ យើងផ្តល់ជូននូវព័ត៌មានសម្ភារៈដែលសមស្របស្តង់ដារ រួមទាំងសម្ភារៈមួយចំនួនដូចជា ដែកប្រភេទធ្ងន់ និង តារាង VOC(សារធាតុហើរ)