ការផ្តល់យោបល់ផ្នែកសុខភាព និងសុខុមាលភាព

WELL Building Standardការសិក្សាអប់រំ

BEE ប្រមូលផ្តុំទៅដោយសមាជិកក្រុមដែលមានការអប់រំខ្ពស់ មានការបំពាក់បំប៉នចំណេះដឹងជ្រៅជ្រះ និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យសំណង់អគារ និងសុខុមាលភាពក្នុងស្ថាប័នការងារ។ BEE ផ្តល់ជូននូវសេវាកម្មផ្នែកសុខភាព និងសុខុមាលភាពដូចខាងក្រោម:

  • បទបង្ហាញ និងសិក្ខាសាលាស្តីពីសុខភាព និងសុខុមាលភាពក្នុងស្ថាប័នការងារ
  • ការអប់រំ និងបណ្តុះបណ្តាលក្រុមការងាររបស់គម្រោង
  • កម្មវិធីបណ្តុះបណ្តាលបុគ្គលិកផ្នែកគ្រប់គ្រងការងារតាមផ្នែកនិមួយៗ

យុទ្ធសាស្រ្តបង្កើតគុណភាពខ្យល់ក្នុងអគារ

BEE នាំយកការអនុវត្តយ៉ាងពិសេសពីស្តង់ដារវិញ្ញាបនបត្រ ដូចជា WELL និង RESET ទៅក្នុង
យុទ្ធសាស្ត្រគ្រប់គ្រងគុណភាពខ្យល់ក្នុងគម្រោងអគាររបស់លោកអ្នក។ យើងជួយគ្រប់គ្រងកម្រិត
ការបំពុលក្នុងខ្យល់ និងជាតិពុលក្នុងខ្យល់នៅក្នុងអគារ ដោយការតម្លើងឧបករណ៍គ្រប់គ្រងខ្យល់ ដោយផ្អែកលើការវាយតម្លៃជាក់ស្តែងពីគុណភាពខ្យល់ តាមរយៈឧបករណ៍ត្រួតពិនិត្យ និងធ្វើតេស្តដែលទំនើបឈានមុខ:

  • កាបូនម៉ូណូអុកស៊ីត
  • សំណ
  • នីត្រូសែនឌីអុកស៊ីត
  • អូហ្សូន-O2
  • PM10 និងPM2.5
  • ស៊ុលផួឌីអុកស៊ីត
ចូលមើល សេវាកម្មពិសោធន៍គុណភាពបរិយាកាសក្នុងអគារ
ចូលមើល សេវាកម្មវិញ្ញាបនបត្រ RESET

ការពិគ្រោះយោបល់ផ្នែកសុខភាព និងសុខុមាលភាពក្នុងស្ថាប័នការងារ

ដើម្បីបង្កើនផាសុកភាពក្នុងអគារ កត្តាសុខភាព និងសុខុមាលភាព គួរតែត្រូវគិតគូរកំឡុងតាំងពីមុនការឌីហ្សាញគម្រោងម៉្លេះ។ កត្តាទាំងនេះ រួមមាន ខ្យល់ ពន្លឺ សម្លេង គំហើញ និងឧបករណ៍ជំនួយរាងកាយ សារធាតុចិញ្ចឹម សុខភាពផ្លូវចិត្ត សម្ភារៈ គុណភាពទឹក និងភាពជាសហគមន៍។ ក្នុងដំណាក់កាលឌីហ្សាញគម្រោង និងការសាងសង់ទាំងមូល BEE ធានាបានថាកត្តា និងយុទ្ធសាស្ត្រទាំងអស់ត្រូវបានអនុវត្តយ៉ាងល្អ។

សូមមើលពី សេវាកម្មវាយតម្លៃ WELL និងRESET

ការវាយតម្លៃគោលការណ៍ថែទាំសុខុមាលភាពក្នុងស្ថាប័ន

សម្រាប់អតិថិជនដែលមានបំណងចង់អនុវត្តនូវយុទ្ធសាស្ត្រសុខភាព និងសុខុមាលភាព តាមរយៈគោលការណ៍ស្ថាប័ន BEE មានផ្តល់ជូនការប្រឹក្សាយោបល់ពាក់ព័ន្ធសេចក្តីព្រាងគោលការណ៍ ក៏ដូចជាវាយតម្លៃលើគោលការណ៍ដែលមានស្រាប់។

និរន្តរភាពសង្គម

និរន្តភាព មានភាពទូលំទូលាយ និងយូរអង្វែង។ ដូចច្នេះ សំណង់និរន្តរភាព ក៏ដូចគ្នាដែរ។

យើងជួយអតិថិជនអោយចេះប្រមើលមើលលើសពី បរិស្ថានបច្ចេកទេស និងចេះបង្កើតផែនការសកម្មភាពដែលត្រូវគ្នានឹងនិរន្តរភាពនៃកត្តាសង្គម និងសេដ្ឋកិច្ច

គម្រោងបៃតង ត្រូវតែមានកត្តាទាំងអស់នេះរួមបញ្ចូលគ្នា នៅក្នុងបេសកកម្មមិនប៉ះពាល់បរិស្ថាន ដែលជាអ្នកតម្រែតម្រង់គោលនយោបាយ និងសកម្មភាពស្ថាប័ន។

BEE មានផ្តល់ជូននូវសេវាកម្មដូចខាងក្រោម:

  • រៀបចំការវាយតម្លៃផលប៉ះពាល់ដល់សង្គម (SIA) ក្នុងគម្រោង ដើម្បីកំណត់ផលប៉ះពាល់ដែលកំពុងកើតមាន និងឆ្លើយតបនឹងបញ្ហានោះ។
  • រៀបចំយុទ្ធសាស្រ្តវប្បធម៌ ដើម្បីគូសចំណាំ និងអនុវត្តនូវទស្សនៈវិស័យសង្គមសំខាន់ៗ ពេញផែនការគម្រោងទាំងមូល។
  • រៀបចំសវនកម្មលើកាកសំណល់ និងការដឹកជញ្ជូន ដើម្បីកំណត់បាននូវយុទ្ធសាស្ត្រដែលល្អប្រសើរជាងមុន។
  • ព្រាងសេចក្តីថ្លែងការណ៍ និងគោលការណ៍និរន្តរភាព។
  • បង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទីផ្សារ ដើម្បីបង្កើតផលិតផលដែលផ្តោតសំខាន់លើភាពយូរអង្វែង។