ការចាប់ផ្តើម

BEE ត្រូវបានបង្កើតឡើងបន្ទាប់ពីមើលឃើញថាក្រុមវិស្វករ ក្រុមអ្នកឌីហ្សាញគម្រោង ក្រុមអ្នកសាងសង់ខ្វះខាតចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងមួយដែលប្រកបដោយចីរភាព  ក្នុងនាមជាអ្នកនាំយកចំណេះដឹងនេះមកប្រើ និងអនុវត្ត។

ក្នុងដំណើរការអនុវត្ត គម្រោងមួយដែលចង់សម្រេចបានគោលដៅនិរន្តរភាពរមែងជួបបញ្ហាជាញឹក
ញាប់។

BEE មានគោលដៅនាំការរចនាគម្រោងនិងក្រុមវិស្វកម្មដែលយល់ដឹងពីជំនាញសាងសង់ និងសម្ភារៈសំណង់ ក្នុងការបំពេញចន្លោះប្រហោង ដើម្បីអោយគម្រោងមួយអាចសម្រេចបាននូវគោលដៅនិរន្តរភាព យ៉ាងពិតប្រាកដ។

BEE ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៩ ជា “ សហគ្រាសផ្នែកបរិស្ថាន Bisagni” នៅទីក្រុងសៀងហៃ។  ចាប់តាំងពីពេលនោះមក យើងបានរីកចំរើនធំធាត់លើឆាកអន្តរជាតិ និងមានគម្រោងទូទាំងពិភពលោក។ សូមចូលមើលគម្រោងជាច្រើនរបស់យើងដើម្បីស្វែងយល់ព័ត៌មានបន្ថែម។

សេវាកម្មរបស់យើង

ការប្រឹក្សាយោបល់គម្រោងអគារបៃតង

  • សេវាកម្មស្នើសុំវិញ្ញាបនបត្រ
  • ការរចនាប្លង់ដំណើរការនៃអគារ
  • ការរចនាគម្រោងប្រកបដោយចីរភាព
  • ការផ្តល់យោបល់ផ្នែកសុខភាព និងសុខុមាលភាព

ដំណោះស្រាយអាគារ​ឆ្លាតវៃ

  • ការគ្រប់គ្រង​ និង​តាមដាន​តាមរយៈ Cloud
  • ការតាមដាន​សន្ទស្សន៏នៃគុណភាពបរិយាកាស​ RESET

ការសាកល្បងនៃ​ដំណើរ​ការ​របស់អាគារ​

  • ការសាកល្បងនៅទីតាំងផ្ទាល់​
  • ការដាក់ដំណើរការ​
  • សវនកម្មថាមពល
  • ការ​ផ្ទៀង​ផ្ទាត់ការ​អនុវត្ត

ដំណោះស្រាយសម្ភារៈបៃតង

  • ការសិក្សាស្តង់ដារផលិតផល
  • ការគ្រប់គ្រងសម្ភារៈតាម cloud
  • សេវាកម្មផ្តល់យោបល់លើផលិតផល
  • ការដេញថ្លៃ និងការផ្គត់ផ្គង់សម្ភារៈ
  • សេវាកម្មរៀបចំគ​ម្រោង

LEED® PROVEN PROVIDER™

BEE ត្រូវបានទទួលស្គាល់ជា LEED® Proven Provider™ ក្នុងការរចនាផ្នែកខាងក្នុង និងជាសមាជិកនៃប្រព័ន្ធផ្តល់ចំណាត់ថ្នាក់សំណង់ ដោយវិទ្យាស្ថានវិញ្ញាបនប័ត្រអគារបៃតង (GBCI)

LEED® PROVEN PROVIDER™ ជាអ្វី ?

LEED PROVEN PROVIDER ជាកម្មវិធីមួយបង្កើតឡើងដោយ USGBC ជួយក្នុងដំណើរការសិក្សាវាយតម្លៃគម្រោងតាមរយៈ LEED ដល់ស្ថាប័នមានបទពិសោធជាច្រើនដែលបានសម្រេចជោគជ័យ
ជាប់ៗគ្នាក្នុងដំណើរការគម្រោង LEED។​

LEED Proven Provider ត្រួវបានបង្កើតឡើងដើម្បីកាត់បន្ថយការងារ កំឡុងពេលដំណើរការសិក្សាវាយតម្លៃគម្រោង។ វាជួយបង្កើតឱកាសសម្រាប់អ្នកចូលរួម និងអ្នកសិក្សាគម្រោង LEED ធ្វើការរួមគ្នាដើម្បីដំណើរការស្នើសុំវិញ្ញាបនប័ត្រ LEED កាន់តែប្រសើរ និងជួយសម្រួលដោយផ្ទាល់ ក៏ដូចជាគាំទ្រដល់ក្រុមការងារគម្រោង។

មានតែអ្នកប្រឹក្សាយោបល់ ​LEED ប៉ុណ្ណោះដែលទទួលបានការអនុញ្ញាតិអោយប្រើកម្មវិធីនេះ និងមានអ្នកប្រឹក្សាមួយចំនួនតូច ដែលបានទទួលស្គាល់ជា LEED PROVEN PROVIDER  ក្រោមការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់ GBCI ។

WELL Enterprise Provider

BEE បានទទួលការតែងតាំងជា​អ្នកផ្តល់សេវាកម្ម WELL (WELL EP) ពី IWBI ដើម្បីផ្តល់ជូននូវដំណោះស្រាយ WELL ដ៏ទូលំទូលាយនៅក្នុង ផលប័ត្រ ឬខ្នាតសហគ្រាស។

តើអ្វីទៅជាអ្នកផ្តល់សេវាកម្មWELL?

បង្កើតឡើងសម្រាប់អង្គការ ឫ ក្រុមហ៊ុនដែលមានជំនាញក្នុងការបង្ហាញពីស្តង់ដារអាគារវែល (WELL) និងការផ្តល់ជូនដែលពាក់ព័ន្ធ អង្គការ ឫក្រុមហ៊ុនទាំងនោះ​ត្រូវបានកំណត់ថាជា WELL EP នឹងបម្រើតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រតម្រូវការដែលកំពុងកើនឡើងនៅទូទាំងពិភពលោកសម្រាប់ការលើកកម្ពស់សុខភាពនិងសុខុមាលភាពសម្រាប់បុគ្គលិក អតិថិជន និងសហគមន៍ដែ​ល​ប្រើប្រាស់អាគារ។ តាមរយៈការជួយរបស់យើងបាន​ធ្វើអោយ​សុខភាពនិងសុខុមាលភាពរបស់អតិថិជន និង​អ្នក​ប្រើ​ប្រាស់អាគារ​កាន់​តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ហើយពួក​យើងកំពុងបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការជំរុញវប្បធម៌នៃ​ការ​ប្រើប្រាស់​អាគារ​ដែល​ប្រកប​ដោយ​សុខភាព និង​សុខុមាលភាព​នៅ​ទូទាំង​ពិភពលោក។

ការកំណត់ថ្នាក់នៃ​សេវាកម្ម​របស់ពួ​កយើងពី IWBI បាន​អនុញ្ញត​អោយយើងមាន​សមត្ថភាព​ក្នុង​ការ​ណែនាំអតិថិជនរបស់យើងឱ្យស្គាល់និងអនុវត្តយុទ្ធសាស្ត្រ WELL ដែលជួយឱ្យក្រុមហ៊ុនសម្រេចបាននូវគោលបំណងអាជីវកម្មធំៗរបស់ពួកគេនៅក្នុងវិស័យដូចជា របាយការណ៍ESG ការគ្រប់គ្រងធនធានមនុស្សនិងសង្គម និង យុទ្ធសាស្ត្រនិងគោលនយោបាយការងារ។