ការត្រួតពិនិត្យ

BEE ផ្តល់ជូននូវBEE SENSE– ទម្រង់គ្រប់គ្រងអគារបែបសមាហរណកម្ម តាមប្រព័ន្ធកុំព្យូរទ័រ និងរក្សាទិន្នន័យទុកក្នុងcloud ដែលជួយប្រមូល រៀបចំ វិភាគលើស្តង់ដារបរិស្ថានក្នុងអគារ គុណភាពថាមពល និងការប្រើប្រាស់ទិន្នន័យឧស្ម័នតាមប្រព័ន្ធកុំព្យូទ័រ។ទម្រង់ដែលបង្កើតថ្មីប្រភេទនេះអាចជួយលោកអ្នកទទួលបានវិញ្ញាបនប័ត្រអគារបៃតងពីស្ថាប័នជាច្រើន ដូចជា LEED WELL RESET និង Arc ជាដើម។

ប្រភព: https://sense.bee-inc.com

សម្រេចចិត្តកាន់តែឆ្លាតវៃជាមួយ BEE SENSE

ឆ្លងកាត់ការវាយតម្លៃ ការតម្លើង ការត្រួតពិនិត្យ របាយការណ៍ពីIEQ ការប្រើប្រាស់សម្ភារៈ ថាមពល និងឧស្ម័ន QLEAR ជួយអោយការត្រួតពិនិត្យ និងការការត្រួតពិនិត្យដំណើរការទាំងមូលបន្តទៅមុខជានិច្ច និងប្រាកដថាគុណភាពការងារបុគ្គលិកកើនឡើង សុខុមាលភាពកាន់តែប្រសើរ ដែលទាំងនេះសុទ្ធសឹងជាអ្វីដែល BEE SENSE ត្រូវតែសម្រេចបាន និងបន្តស្ថេរភាពល្អក្នុងដំណើរការងារប្រចាំថ្ងៃ។

គុណភាពបរិស្ថានក្នុងអគារ (IEQ)

ហេតុអ្វីចាំបាច់ត្រូវត្រួតពិនិត្យ IEQ ?

តាមការសិក្សាបានបង្ហាញថា កត្តាស្តង់ដារបរិស្ថានក្នុងអគារ រួមមានដូចជា គុណភាពខ្យល់នៅគ្រប់ផ្នែកនៃអគារមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខុមាលភាពរបស់អ្នកនៅក្នុងអគារ។ ការត្រួតពិនិត្យ IEQ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រប់គ្រងអគារ នឹងជួយអោយប្រព័ន្ធទាំងឡាយក្នុងអគារអាចឆ្លើយតបដោយស្វ័យប្រវត្តិទៅនឹងបម្រែបម្រួលផ្សេងៗក្នុងអគារ សិក្សាផ្ទាល់ពីទិន្នន័យជាក់ស្តែងជូនម្ចាស់គម្រោង និង ប្រៀបធៀបមធ្យមភាគនៃដំណើរការអគារតាមពេលវេលា ជាមួយនឹងស្តង់ដារប្រកួតប្រជែងអន្តរជាតិ។

គុណភាពខ្យល់ក្នុងអគារ

BEE SENSE បំពាក់មកនូវជាមួយឧបករណ៍ពិសេស ដែលជួយអតិថិជនត្រួតពិនិត្យលើ:

  • កំទេចល្អិតៗក្នុងខ្យល់ (PM2.5)
  • សារធាតុហើរសរុប ( TVOC)
  • កាបូនឌីអុកស៊ីត
  • Formaldehyde
  • អូសូន
  • សំណើម
  • សីតុណ្ហភាព

គុណភាពពន្លឺ កម្រិតសម្លេង និងទិន្នន័យធនធានមនុស្ស

គុណភាពពន្លឺ កម្រិតសម្លេង និងទិន្នន័យសុខភាពបុគ្គលិក ជាកត្តានាំមុខល្អមួយក្នុងការកសាង
និរន្តរភាព និងសុខុមាលភាព។ ការកត់ត្រាតាមដានទិន្នន័យទាំងនេះជួយអោយក្រុមការងារអាច
ចាប់ផ្តើម ប្រើប្រាស់នូវដំណោះស្រាយផ្នែកសុខុមាលភាព និងនិរន្តរភាព និងកំណត់បាននូវចំនួនប្រាក់ចំណេញត្រលប់មកវិញរបស់អតិថិជន បន្ថែមពីលើនោះទៀតវាក៏ជួយបង្កើនផាសុកភាពក្នុងអគារ និងប្រសិទ្ធភាពការងារផងដែរ។

  • គុណភាពពន្លឺ: Lux សីតុណ្ហភាព CRI
  • កម្រិតសម្លេង: decibel
  • ទិន្នន័យធនធានមនុស្ស: ចំនួនជំហាន ការសុំច្បាប់ឈឺ

ការប្រើប្រាស់ថាមពល

ហេតុអ្វីចាំបាច់ត្រួតពិនិត្យលើការប្រើប្រាស់ថាមពល?

  • រៀបចំការគ្រប់គ្រង ថាមពល/ឧស្ម័ន និងការសន្សំថ្លៃចំណាយ សម្រាប់ការប្រើប្រាស់ថាមពល/ឧស្ម័ន
    ខុសៗគ្នា។
  • ការត្រួតពិនិត្យបច្ចេកទេស
  • ប្រាកដថាដំណើរការនិរន្តរភាពនៅតែមានស្ថិរភាពល្អ តាមរយៈដំណើរការល្អនៃប្រព័ន្ធមេកានិច
  • កត់សម្គាល់ពីភាពមិនប្រក្រតី និងបង្កើតយុទ្ធសាស្រ្តជាក់លាក់ គ្រប់កាលៈទេសៈ

ដោយមានការជ្រោមជ្រែងពី Wattic កម្មវិធីត្រួតពិនិត្យការប្រើប្រាស់ថាមពល និងឧស្ម័ន របស់យើងជួយប្រៀបធៀបការប្រើប្រាស់ថាមពល និងឧស្ម័ន នៅទីតាំងទាំងមូល ឬតាមទីតាំងជាក់លាក់ណា
មួយ។ កម្មវិធីរបស់យើងដឹងពីកម្រិតធម្មតានៃការប្រើប្រាស់ក្នុងគម្រោងលោកអ្នក ប៉ុន្តែប្រសិនក្នុងករណីប្រព័ន្ធណាមួយដំណើរការមិនប្រក្រតី វានឹងផ្តល់សារព្រមានដល់ម្ចាស់គម្រោង។កម្មវិធីនេះត្រូវបានប្រើដើម្បីសន្សំសំចៃការចំណាយ និងកាត់បន្ថយការខ្ជះខ្ជាយថាមពល។