គម្រូប្លង់ដំណើរការអគារ

BEE ផ្តល់ជូននូវការវិភាគគម្រូប្រព័ន្ធថាមពល សីតុណ្ហភាពក្នុងអគារ និងពន្លឺ ដែលអនុលោមទៅតាមការប្រឹក្សាយោបល់ LEED ឬជាលក្ខណៈឯកជន ។

គម្រូប្រព័ន្ធថាមពល

យើងមានគោលដៅកំណត់យន្តការអភិរក្សថាមពលក្នុងកម្រិត (ECMs) ខ្ពស់បំផុត ដែលជួយវាយតម្លៃប្រាក់ចំណេញពីការវិនិយោគអតិថិជន តាមរយៈការរៀបចំអោយមានផាសុកភាពក្នុងអគារ ការសន្សំសំចៃថាមពល និងសុខុមាលភាពរបស់បុគ្គលិក។

វិស្វករជំនាញយើងនឹង:

  • ប្រើប្រាស់ប៉ារ៉ាម៉ែត្រអគារផ្ទាល់ ដើម្បីបង្កើតជាគម្រួប្លង់អគារតាមកុំព្យូរទ័រ ដោយប្រើប្រាស់កម្មវិធីឌីហ្សាញអគារទំនើបចុងក្រោយបង្អស់។
  • ណែនាំតារាងសំណួរដែលECMs បានជ្រើសរើសសម្រាប់អគារណាមួយ។
  • ដំណើរការគម្រូថ្មីដោយប្រើ ECM និមួយៗ និងបង្ហាញពីឥទ្ធិពល និងប្រសិទ្ធភាព ឬលទ្ធផល ដែលអាចកើតឡើង។
  • បញ្ចប់ការងារគម្រូប្លង់ថាមពលដោយប្រើប្រាស់ ECMs ដែលមានការពេញនិយមសម្រាប់គម្រោង។

ដំណើរការវិភាគកម្តៅក្នុងអគារ

យើងធ្វើការវិភាគសីតុណ្ហភាពក្នុងអគារ ក្នុងគោលដៅបង្កើតអោយមានបរិស្ថានដែលមានផាសុកភាពនៅក្នុងអគារ តាមរយៈការកំណត់រកមធ្យោបាយគ្រប់គ្រងសីតុណ្ហភាពដែលមានប្រសិទ្ធភាព សម្រាប់ប្រព័ន្ធចែកចាយខ្យល់តាមផ្នែកណាមួយ។

BEE មានជំនាញខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីកុំព្យូរទ័រ ដែលជាកម្មវិធីគណនាកម្លាំងថាមពលទឹក (CFD) ដែលកម្មវិធីនេះប្រើប្រាស់វិធីសាស្ត្រជាច្រើន រួមមាន គណិតវិទ្យា មេកានិចទឹក និងការឌីហ្សាញតាមកុំព្យូទ័រដោយប្រើប្រាស់កម្មវិធី Fluent ដើម្បីស្វែងរកដំណោះស្រាយផ្នែកសីតុណ្ហភាពដែលអាចយកជាការបានគ្រប់ប្រភេទផ្ទៃខាងក្នុងអគារ។

ការសិក្សាពីគម្រូប្លង់ប្រព័ន្ធអគ្គិសនី និង ប្រព័ន្ធពន្លឺ

ការរចនាប្រព័ន្ធដែលគិតគូរពីបរិស្ថាន ត្រូវយកចិត្តទុកដាក់លើកត្តាមួយចំនួនដូចជា:

  • លទ្ធភាពផ្តល់ពន្លឺពេលថ្ងៃ
  • ការឡើង ឬចុះកម្តៅ
  • ដោះស្រាយបញ្ហាពន្លឺចាំងចូលអគារ
  • ការកំណត់ទិសអគារ

យើងក៏អាចជួយណែនាំពីការរៀបចំប្រព័ន្ធពន្លឺដែលអនុលោមតាមគុណភាពបរិស្ថានរបស់ LEED ។

តាមរយៈការប្រើប្រាស់កម្មវិធី Autodesk® Ecotect® យើងអាចរៀបចំការសិក្សាពីប្រព័ន្ធអគ្គិសនី ឬពន្លឺ ទាំងមូលសម្រាប់គម្រោង ដើម្បីបង្កើនអោយមានពន្លឺកាន់តែច្រើន និងកាត់បន្ថយតម្រួវការភ្លើងអគ្គិសនី។ យើងមានសេវាកម្ម:

  • ការឌីហ្សាញរនាំងបាំងពន្លឺ
  • ការវិភាគប្រព័ន្ធសូឡា
  • ការសិក្សាប្រព័ន្ធអគ្គិសនី
  • ការវិភាគភ្លើងសញ្ញា

ការសិក្សាប្រព័ន្ធសម្លេង

ប្រព័ន្ធសម្លេងត្រឹមត្រូវនៅក្នុងអគារ មានតួនាទីសំខាន់ ដែលជួយដល់សុខុមាលភាពមនុស្សក្នុងអគារ និងដំណើរការមុខងារផ្នែកនិមួយៗ។

  • BEE ប្រើប្រាស់កម្មវីធីឌីហ្សាញតាមកុំព្យូទ័រ ដើម្បីសិក្សាពីទីតាំង និងកំណត់កម្រិតនៃរ៉េសូណង់សម្លេងដែលចេញពីសម្ភារៈសំណង់ដែលបានប្រើប្រាស់ពេលសាងសង់។
  • ប្រើប្រាស់វិធីសាស្រ្ត តាមដានសម្លេង តាមទីតាំង ឬតំបន់ដែលមានសម្លេង យើងអាចកំណត់ថាតើ
    ការសាងសង់ ឬសម្ភារៈសំណង់ប្រភេទណាខ្លះដែលនាំអោយមានការរំខាន។

លទ្ធផលនៃការវិភាគ អាចជួយអោយ BEE កំណត់បាននូវបញ្ហាដែលកំពុងកើតមាន និងផ្តល់ជូនដំណោះស្រាយបានភ្លាមៗទៅលើបញ្ហាបរិស្ថានសម្លេងតាមរយៈការកាត់បន្ថយរំញ័រ និងសម្លេងរំខាន។