ការឌីហ្សាញដែលមាននិរន្តរភាព

សេវាកម្មប្រឹក្សាផ្នែកបច្ចេកទេស

លក្ខណៈទូទៅនៃអគារ

មិនថាអគាររបស់អ្នកទើបតែសាងសង់ មានស្រាប់ ឬជាការសង់បន្ថែមនោះទេ BEE អាចជួយសិក្សាពីផាសុកភាពអ្នកដែលនៅក្នុងអគារគម្រោង ការសន្សំសំចៃថាមពល ការបំភាយឧស្ម័នកាបូនិច និងដំណើរការទូទៅនៃអគារ។

ការគណនាថាមពល ASHARE និង HVAC

BEE ធ្វើការគណនាថាមពល ASHARE និង HVAC ដោយផ្អែកលើស្តង់ដារ ASHARE។ ពេលយើងប្រើការគណនានេះ យើងអាចបង្កើតបាននូវរបាយការណ៍ណែនាំមួយ ការប៉ាន់ប្រមាណថាមពល និងការសន្សំសំចៃការចំណាយ ទៅតាមការណែនាំ ការអនុវត្ត និងតម្លៃប្រតិបត្តិការ រយៈពេលទទួលប្រាក់ចំណេញមកវិញ ការកើនឡើងតម្លៃនៃអចលទ្រព្យ និងអាត្រាប្រាក់ចំណេញ(ក្នុងមួយឆ្នាំ)។

Water Budget
Calculations

ការសិក្សាពីកញ្ចប់ថវិកាសម្រាប់ការងារប្រព័ន្ធទឹកក្នុង និងក្រៅអគារក្នុងគម្រោងរបស់អ្នក គឺជាជំហានសំខាន់មួយឈានទៅរកការសន្សំសំចៃទឹក ឬឈានដល់លែងប្រើថាមពលពីក្រៅតែម្តង។ BEE ប្រើប្រាស់ឧបករណ៍វិភាគទំនើបចុងក្រោយដើម្បីវិភាគការប្រើប្រាស់ទឹក និងជួយកំណត់បរិមាណទឹកដែលនឹងត្រួវប្រើប្រាស់។

ការវាយតម្លៃអាយុកាលរបស់អគារ

BEE ជួយវាយតម្លៃពីផលប៉ះពាល់នៃបរិស្ថានរបស់អគារទៅលើអាយុកាលរបស់វា ចាប់ពីការឌីហ្សាញ និងសាងសង់ រហូតដល់ដំណើរការអគារ ការថែទាំអគារ និងអាយុកាលចុងក្រោយរបស់អគារ។

សិក្ខាសាលាស្តីពី និរន្តរភាព

ដឹកនាំសិក្ខាសាលាដែលមានអ្នកធ្វើការក្នុងគម្រោងទាំងអស់ ជាពិសេសសមាជិកក្រុមនិមួយៗ អោយចេះបង្កើតយុទ្ធសាស្ត្រនិរន្តរភាព និងអនុវត្តនៅគ្រប់ផ្នែកទាំងអស់ មិនថាការឌីហ្សាញ ឬការសាងសង់អគារ ។

ការវាយតម្លៃឯកសារគម្រោង

ដើម្បីធានាបាននូវស្តង់ដារពេញលេញក្នុងដំណាក់កាលឌីហ្សាញគម្រោងរបស់អ្នក BEE ផ្តល់ជូននូវការនូវការសិក្សាវាយតម្លៃលើរបាយការណ៍យ៉ាងទូលំទូលាយ វាយតម្លៃឯកសារសាងសង់ ផ្តល់គំនិតផ្នែកវិញ្ញាបនបត្រអគារបៃតង ហិរញ្ញវត្ថុ និងពេលវេលា។

ការវាយតម្លៃឯកសារសំណង់ និងការវាយតម្លៃនៅការដ្ឋានផ្ទាល់

BEE ជួយអោយដំណើរការសាងសង់គម្រោងរបស់អ្នកប្រព្រឹត្តទៅដោយរលូនតាមរយៈ ការផ្តល់ជូននូវការប្រជុំពិភាក្សាជាមុន ជួយវាយតម្លៃ និងអនុម័តទិន្នន័យគម្រោង ការគ្រប់គ្រងឯកសារសម្ភារៈ
ការបណ្តុះបណ្តាលអ្នកធ្វើកិច្ចសន្យា និងសវនកម្មពាក់កណ្តាលគម្រោង។

ការគ្រប់គ្រងគម្រោង

BEE ផ្តល់ជូននូវសេវាកម្មគ្រប់គ្រងគម្រោងដែលមានគុណភាពខ្ពស់ ដើម្បីធានាបានថាគម្រោងរបស់អ្នកទៅដល់គោលដៅ និងមានកញ្ចប់ហិរញ្ញវត្ថុត្រឹមត្រួវ មិនថាគម្រោងរបស់អ្នកជាគម្រោងថ្មី ឬមានស្រាប់ ឬជាគម្រោងសាងសង់បន្ថែម។

សេវាកម្មបង្កើតប្រព័ន្ធសន្សំសំចៃ

ចំណុចខ្លាំងរបស់ BEE គឺការផ្លាស់ប្តូរបញ្ហាទៅជាឱកាស។ យើងអាចឌីហ្សាញនូវអគារដែលស្រូបថាមពលតិចបំផុត អគារដែលអាចផលិតថាមពលបានខ្លួនឯង ទឹក សំណល់ និងយុទ្ធសាស្ត្រកាបូនក្នុងអគារ អគារទាំងមូល ឬតំបន់ជុំវិញគម្រោងដើម្បីសម្រេចគោលដៅបរិស្ថាន។

សវនកម្មក្រោយគម្រោង ការវាយតម្លៃ ការបណ្តុះបណ្តាល និងការព្រាងច្បាប់

BEE អាចជួយរៀបចំសវនកម្មប្រព័ន្ធគ្រប់គ្រង់កាកសំណល់ និងការវាយតម្លៃអគារ និងការព្រាងច្បាប់ រួមមាន គោលការណ៍បញ្ជាទិញ និងសេវាកម្មសំអាតអគារ និងធ្វើការជាមួយអ្នកគ្រប់គ្រងផ្នែកនិមួយៗដើម្បីព្រាងរបៀបធ្វើការ និងហ្វឹកហ្វឺនបុគ្គលិក។