ការ កំណត់សន្ទស្សន៍មេរោគ RESET (The RESET Viral Index) - ការពារអ្នកប្រើប្រាស់លំហរក្នុងអគារពីការចម្លងមេរោគតាមខ្យល់។

បញ្ហាប្រឈម

បរិស្ថានដែលយើង​បាន​បង្កើតឡើង បានកំណត់សកម្មភាពទាំងអស់នៃជីវិត៖ ពីអគារដែលរួមមាន ផ្ទះ ការិយាល័យ ហាង ផ្សារទំនើង និងហេដ្ឋារចនាសម្ព័ន្ធដូចជាឡានក្រុងរថភ្លើងឡាន។ ល។ អ្វីៗគ្រប់យ៉ាង​ដែល​យើង​បាន​បង្កើត​ឡើងមាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​​មក​លើ​យើង​គ្រប់គ្នា។

ជាមួយនឹងការកើនឡើងដង់ស៊ីតេទីក្រុង តួនាទីនៃបរិយាកាសដែលបានសាងសង់និងផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្ស និងសុខុមាលភាពបន្តកើនឡើង។ អគារនិងបរិយាកាសជុំវិញគួរតែផ្តល់នូវលក្ខខណ្ឌសុខភាព ដូចជាការបំពុលបរិយាកាសតិចតួចបំផុតមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងទឹកស្អាតមានសុវត្ថិភាព និងមានខ្យល់អាកាសគ្រប់គ្រាន់។ ចុងក្រោយគឺកត្តាសំខាន់បំផុតមួយចំនួនទៀតដែលជះឥទ្ធិពលដល់សុខភាពនិងសុខុមាលភាពរបស់មនុស្ស។

ជាអកុសលនេះមិនមែន​ជា​កត្តារដែលផ្ទះនិងអាគារជាច្រើននៅជុំវិញពិភពលោកបានជំនួសខ្យល់ចេញចូលធម្មជាតិដោយប្រើ ប្រព័ន្ធ ម៉ាស៊ីនត្រជាក់ (HVAC) ដោយសារតែស្ថានភាពខ្យល់ខាងក្រៅមិនល្អដើម្បីធ្វើឱ្យគុណភាពខ្យល់ក្នុងផ្ទះប្រសើរឡើង។ ប្រព័ន្ធទាំងនេះគ្រប់គ្រងបរិយាកាសក្នុងផ្ទះ និងជួយកំចាត់សំណើមក្លិនផ្សែងកំដៅធូលីបាក់តេរីក្នុងខ្យល់ឧស្ម័នកាបូនិក និងការបំពុលផ្សេងៗ។

ធាតុបំពុលមួយក្នុងចំណោមសារធាតុទាំងនេះគឺ ភាគល្អិត​ (Particulate Matter PM) សំបូរបំផុតគឺ PM2.5 ។ ពួកវាអាចនៅក្នុងបរិយាកាសបានមួយរយៈអាស្រ័យលើកត្តាគុណភាពខ្យល់និងអាចជ្រាបចូលជ្រៅទៅក្នុងសួតមនុស្ស។ ជាងនេះទៅទៀតការស្រាវជ្រាវបានបង្ហាញថាបរិមាណ PM រួមជាមួយសំណើមនិងសីតុណ្ហភាពដែលមាននៅក្នុងលំហក្នុងផ្ទះមានទំនាក់ទំនងជាមួយសមត្ថភាពនៃការឆ្លងមេរោគតាមខ្យល់នៅក្នុងអាគារ។ សំណាងល្អក្រុមប៉ារ៉ាម៉ែត្រដែលបានជ្រើសរើសទាំងនេះជាធម្មតាត្រូវបានត្រួតពិនិត្យ ដោយប្រើប្រាស់​ការ​គ្រប់គ្រង់​ទាន់ពេលវេលា​ (Real time monitor)។ ដូច្នេះដោយការធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងរបស់យើងអំពីប៉ារ៉ាម៉ែត្រទាំងនេះយើងអាច​បង្កើត​វិធីសាស្រ្តក្នុងការត្រួតពិនិត្យ និងកែលម្អលក្ខខណ្ឌគុណភាពបរិស្ថានក្នុងផ្ទះរបស់យើងជាពិសេសនៅ​ក្នុង​អំឡុង​ពេលជំងឺរាតត្បាតកូវីដ -១៩ នេះ។

ផែនការរបស់យើង

ជាមួយនឹងការប៉ាន់ស្មានថាយើងចំណាយពេល ៩០% នៃពេលវេលារបស់យើងនៅក្នុងអគារយើងភាគច្រើនឆ្ងល់ថាតើការឆ្លងមេរោគកូវីដ ១៩ នៅខាងក្នុងអាគារយ៉ាងដូចម្តេច? ទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះគ្មានមធ្យោបាយដើម្បីកំណត់បរិមាណនេះទេ។ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមការណែនាំរួមស្តីពីការ​គ្រប់គ្រង់​ និង​ប្រើប្រាស់អគារកំឡុងពេលមានជំងឺរាតត្បាត​បាន​ធ្វើ​ឡើងពី​ស្ថាប័ន​ជាច្រើន។ អ្វីដែលខ្វះខាតគឺភស្តុតាងជាក់ស្តែងដើម្បីគាំទ្រដល់ការ​គ្របគ្រង់​ និង​ការ​ប្រើប្រាស់អគាររបស់ពួកគេអោយកាន់តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព។

ក្នុងនាមជាអ្នកប្រឹក្សាផ្នែកវិស្វកម្មដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់អគារបៃតងនិងមានផាសុខភាពនៅទូទាំងពិភពលោកយើងយល់យ៉ាងច្បាស់ថាវាមានសារៈសំខាន់ប៉ុណ្ណាដើម្បីដឹងពីលទ្ធភាពចម្លងមេរោគតាមខ្យល់នៅក្នុងអាគារ។យើងបានសហការជាមួយRESETដែលជាស្តង់ដារទិន្នន័យផ្អែកលើការចាប់យកសញ្ញានិងដំណើរការប្រកបដោយប្រសិទ្ធភាពដំបូងគេបង្អស់របស់ពិភពលោកសម្រាប់ប្រតិបត្តិការរបស់អគារដើម្បីគាំទ្រនិងណែនាំអតិថិជនរបស់យើងអំពីលក្ខខណ្ឌក្នុងផ្ទះរបស់ពួកគេ។ សន្ទស្សន៍របស់សម្រាប់លទ្ធភាពនៃការឆ្លងមេរោគតាមបរិយាកាសគឺជាគំនិតផ្តួចផ្តើមមួយដែលរួមបញ្ចូលការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយនឹងលទ្ធផលជាក់ស្តែងតាមស្តង់ដារនិងមធ្យោបាយប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រសើរឡើងលើការបង្ការការឆ្លងមេរោគបច្ចុប្បន្នដែលជារឿយៗមិនប្រើប្រាស់ទិន្នន័យត្រួតពិនិត្យដែលមាន។ សន្ទស្សន៍RESETនេះនឹងអនុញ្ញាតឱ្យវាយតម្លៃជាក់ស្តែងអំពីសមត្ថភាពរបស់អគារដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគតាមរយៈការបញ្ជូនតាមខ្យល់ដោយប្រើប៉ារ៉ាម៉ែត្រផ្សេងៗ។ ទាំងនេះគឺជាប៉ារ៉ាម៉ែត្រដែលអាគារមួយអាចគ្រប់គ្រងនិងវាស់វែងបាន៖ កំរិត PM2.5 សីតុណ្ហភាព សំណើមនិងទិន្នន័យ CO2 ។

សន្ទស្សន៍មេរោគរបស់ RESET នឹងគាំទ្រដល់ប្រតិបត្តិករក្នុងការរុករកស្ថានភាពជំងឺរាតត្បាតទាំងនេះដោយប្រើមគ្គុទ្ទេសក៍ដែលអាចទុកចិត្ត ដែលបានបង្ហាញពីកម្រិតល្អបំផុតនៃការបង្កើនប្រសិទ្ធភាពបរិយាកាសនៅខាង​ក្នុងអគារ​ដើម្បីកំណត់ហានិភ័យនៃការចម្លង់។

តាមរយៈ BEE Sense – កាគ្រប់គ្រងអាគាររួមបញ្ចូលគ្នាដែលប្រមូល រៀបចំ និងវិភាគទិន្នន័យដំណើរការរបស់អគារ​ក្នុងពេលវេលាជាក់ស្តែងយើងអាចគាំទ្រដល់ការ​ប្រើប្រាស់​និង​គ្រប់គ្រង់​អគារ​បាន​យ៉ាងល្អ ដោយការត្រួតពិនិត្យ៖

  • ហានិភ័យសុខភាពនិងសុខុមាលភាពនៅក្នុងអគារ​តាមរយៈសន្ទស្សន៍មេរោគរបស់ RESET
  • ការអនុវត្តគុណភាពបរិយាកាសនៅក្នុងអគារ​ (IEQ)
  • ការត្រួតពិនិត្យ ការ​ប្រើប្រាស់ថាមពល ទឹក និងឧស្ម័នផ្ទះកញ្ចក់
  • ប៉ារ៉ាម៉ែត្រដែលទាក់ទងនឹង ESG

BEE Sense បានរួមបញ្ចូលយ៉ាងពេញលេញនូវស្តង់ដាររបស់ RESET ដូច្នេះយើងអាចធ្វើការដោយផ្ទាល់ជាមួយប្រតិបត្តិកររបស់អគារ ដើម្បីកំណត់សន្ទស្សន៍មេរោគ ។

ជាមួយនឹងសន្ទស្សន៍មេរោគរបស់ RESET ត្រូវបានដាក់បញ្ចូលទៅក្នុង BEE Sense ប្រតិបត្តិកររបស់អគារអាចបង្កើតយុទ្ធសាស្ត្រដោះស្រាយបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពដើម្បីឱ្យអ្នកប្រើប្រាស់អគារអាចចៀសផុតពីគ្រោះថ្នាក់ដែលអាចកើតមាន។

ប្រវត្តិ និងបទពិសោធន៍របស់ RESET ជាស្តង់ដារឧស្សាហកម្ម IAQ ដែលមានការទទួលស្គាល់ជាអន្តរជាតិលើកដំបូងដោយផ្តោតលើទិន្នន័យដំណើរការ បរិមាណ សម្រាប់បរិយាកាសដែលបង្កើតឡើងនាំមកនូវទំនុកចិត្តលើការដាក់ពង្រាយនិងការប្រមូលទិន្នន័យល្អបំផុតដោយប្រើប្រព័ន្ធត្រួតពិនិត្យជាបន្តបន្ទាប់។

បន្ទាប់ពីរកឃើញពីការស្រាវជ្រាវយ៉ាងទូលំទូលាយ សន្ទស្សន៍មេរោគ RESET មានបួនផ្នែក៖

  • ការរស់រានមានជីវិតរបស់មេរោគ
  • សុខភាពប្រព័ន្ធភាពស៊ាំ
  • ផលប៉ះពាល់សុខភាព PM2.5
  • ភាពងាយឆ្លងមេរោគ ​។

ការរកឃើញសំខាន់ៗរួមមាន៖

  • ភាពរស់រានមានជីវិតរបស់វីរុសត្រូវបានប៉ះពាល់ដោយសំណើមនិងសីតុណ្ហភាព។ ការស្រាវជ្រាវបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃភាពរស់រានមានជីវិត (ក៏ដូចជា​អត្រា​នៃ​ការ​ចម្លង់តាមខ្យល់) នៃមេរោគនៅពេលសំណើមត្រូវបានរក្សានៅក្នុងតំបន់សុវត្តិភាពរបស់មនុស្ស (កម្រិតសំណើម ៤០-៦០%) ។
  • សុខភាពប្រព័ន្ធភាពស៊ាំរបស់យើងក៏ត្រូវបានប៉ះពាល់ដោយសំណើមនិងសីតុណ្ហភាព។ សុខភាពប្រព័ន្ធភាពស៊ាំល្អបំផុតកើតឡើងរវាងសំណើមពី ៤៥ ទៅ ៦០% ។
  • PM2.5 អាចមាន​វត្តមាន​លើអាកាសក្នុងរយៈពេលយូរ។ វាមានផលប៉ះពាល់ដល់សុខភាពមនុស្សដោយបង្កើនហានិភ័យក្នុងការឆ្លងមេរោគតាមរយៈការបញ្ជូនតាមខ្យល់។ នៅពេលកំហាប់ PM កើនឡើងដូច្នេះបុគ្គលម្នាក់ៗងាយនឹងឆ្លងជំងឺដូចជំងឺផ្តាសាយដែរ។
  • ភាពងាយឆ្លងមេរោគ តាមរយៈការគណនាឱកាសនៃការឆ្លងមេរោគ ដោយវាស់ចំនួនភាគល្អិតមេរោគដែលអាចដកដង្ហើមបានដោយអ្នករស់នៅ។ ហានិភ័យនៃការវាយលុកដោយចំនួននៃភាគល្អិតមេរោគដែលស្រូបចូលដើម្បីឆ្លងមេរោគកើនឡើងជាលំដាប់ដោយសារកម្រិត CO2 កើនឡើង។

Thresholds in BEE Sense:

LabelsIndex
Excellent85 - 100
Good70 - <85
Moderate55 - <70
Sensitive40 - <55
Impaired20 - <40
Unhealthy0 - <20

ប្រតិបត្តិករអគារ​អាចប្រើទិន្នន័យត្រួតពិនិត្យ គុណភាពខ្យល់ (IAQ) ជាក់ស្ដែងរបស់ពួកគេរួមជាមួយសន្ទស្សន៍មេរោគ RESET ដើម្បីបង្កើនប្រសិទ្ធភាពបរិយាកាសនៅក្នុងអគារ​។ ការធ្វើការជាដៃគូជាមួយអ្នកប្រឹក្សារបស់យើងប្រតិបត្តិករអគារ អាចជឿជាក់ថាអ្នកប្រើប្រាស់អគារមានលំហខាងក្នុងអគារ​សុវត្តិភាព និង​ល្អបំផុត។

នៅក្នុងគ្រាមិនច្បាស់លាស់ទាំងនេះនៃ​សុវត្តិភាពនៅក្នុង​អគារ​ដែលយើងប្រើប្រាស់ ការគាំទ្រសុខភាពនិងសុខុមាលភាពរបស់យើងបានក្លាយជាកត្តាដែលមាន​សារៈសំខាន់បំផុត។ កម្មវិធីត្រួតពិនិត្យគុណភាពខ្យល់ទាំងមូលមានសារៈសំខាន់ដើម្បីធានាថាបរិយាកាសក្នុងលំហរដែលយើង​ប្រើប្រាស់ មានមាន​ផល់វិជ្ជមាន​ចំពោះសុខភាពនិងសុខុមាលភាពរបស់យើង។ ឥឡូវនេះប្រតិបត្តិករអគារអាចគ្រប់គ្រងហានិភ័យនៃការចម្លងនិងការឆ្លងមេរោគដល់អ្នកប្រើប្រាស់អគារដោយប្រើ BEE Sense និងការ​កំណត់សន្ទស្សន៍មេរោគ RESET ។