BEE មានឯកទេសខាងគំរូថាមពល ការវិភាគកម្ដៅ និងពន្លឺថ្ងៃ – ការផ្តល់ជូននូវសេវាកម្មទាំងនេះជាផ្នែកមួយនៃ សេវាកម្មបញ្ជាក់អគារបៃតងរបស់យើង ឬជាដំណោះស្រាយវិស្វកម្មឯករាជ្យ ។
គំរូថាមពល
គោលដៅរបស់យើងគឺដើម្បីកំណត់វិធានការអភិរក្សថាមពលដែលមានប្រសិទ្ធភាពបំផុត (ECMs) ដែលផ្តល់ ROI យ៉ាងសំខាន់សម្រាប់អតិថិជនរបស់យើង។ ដំណើរការរបស់យើងរួមមាន៖
- ការធ្វើ Building Simulations ជាបឋមនូវអាគារដោយប្រើកម្មវិធីគំរូអគារទំនើបដោយផ្អែកលើប៉ារ៉ាម៉ែត្រអគារមូលដ្ឋាន។
- ការណែនាំអំពីបញ្ជីនៃ ECMs ជាក់លាក់សម្រាប់អគារនីមួយៗ។
- Simulating ផលប៉ះពាល់នៃ ECM នីមួយៗ ដើម្បីបង្ហាញពីការត្រឡប់មកវិញ និងអត្ថប្រយោជន៍ដែលមានសក្តានុពល។
- ការធ្វើ Simulationsបញ្ចប់ជាមួយការជ្រើសរើស ECMs ដ៏ល្អប្រសើរបំផុតដែលតម្រូវតាមគម្រោងរបស់អ្នក។
ការវិភាគកំដៅ
គោលដៅនៃការវិភាគកម្ដៅរបស់យើងគឺដើម្បីបង្កើតបរិយាកាសខាងក្នុងប្រកបដោយផាសុកភាពដោយកំណត់អត្តសញ្ញាណដំណោះស្រាយកម្ដៅដ៏ល្អប្រសើរសម្រាប់ការរចនាប្រព័ន្ធ HVAC ជាក់លាក់។
ជំនាញរបស់ BEE គឺជាការគណានាលើComputational Fluid Dynamics (CFD),ដែលប្រើវិធីសាស្រ្តផ្សេងៗនៃគណិតវិទ្យាដាច់ពីគ្នា fluid mechanicsនិង computer simulation តាមរយៈការប្រើ Fluent
ដើម្បីស្វែងរកដំណោះស្រាយកំដៅជាក់ស្តែងសម្រាប់ប្រភេទណាមួយនៃកន្លែងខាងក្នុង។
Daylight Simulation និងការវិភាគពន្លឺ
ការរចនាភ្លើងបំភ្លឺប្រកបដោយនិរន្តរភាពគឺមានសារៈសំខាន់សម្រាប់ការអភិរក្សថាមពល និងភាពងាយស្រួលរបស់អ្នកប្រើប្រាស់។ ការវិភាគនេះជួយធានាបាននូវការអនុលោមតាមស្តង់ដារគុណភាពបរិស្ថានរបស់ LEED។ ដំណើរការគណនាភ្លើងបំភ្លឺនិងពន្លឺថ្ងៃរបស់យើងពិចារណាលើកត្តាផ្សេងៗនៃគម្រោងដូចជា
- ភាពអាចរកបាននៃពន្លឺថ្ងៃធម្មជាតិ
- ការកើនឡើងនិងការបាត់បង់កំដៅ
- ការគ្រប់គ្រងពន្លឺចាំង
- ការតំរង់ទិសអាគារ
ដំណើរការគណនាភ្លើងបំភ្លឺនិងពន្លឺថ្ងៃរបស់យើងពិចារណាលើកត្តាផ្សេងៗនៃគម្រោងដោយប្រើប្រាស់កម្មវិធី Autodesk® Ecotect® ដើម្បីសិក្សាពេញលេញ បង្កើនការប្រើប្រាស់ពន្លឺថ្ងៃ និងកាត់បន្ថយតម្រូវការភ្លើងបំភ្លឺអគ្គិសនី។ សេវាកម្មរបស់យើងរួមមាន៖
- ការចាប់ស្រមោល និងចំណាំងផ្លាត
- ការរចនាស្រមោល
- ការវិភាគពន្លឺព្រះអាទិត្យ
- ការពិនិត្យឡើងវិញនៃការរចនាពន្លឺ
- ការវិភាគលើពន្លឺដែលបាំង